សិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល”
នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប, តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំ កសហវ. និងឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ តំណាងអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាល កសហវ. ។
ព័ត៌មានទាក់ទង